សហរដ្ឋ​អាមេរិក​ ប្រគល់​ចម្លាក់បូរាណ៣០​ មកឲ្យកម្ពុជាវិញ

រាជធានីភ្នំពេញ ៖ សហរដ្ឋ​អាមេរិក​ បបបានប្រគល់ចម្លាក់បូរាណចំនួន ៣០​ មកឱ្យ​ ប្រទេសកម្ពុជា​ វិញ​ បន្ទាប់​ពីបាន​ដោះ​ស្រាយ​បញ្ចប់​បណ្ដឹងរួចរាល់។

មេធាវី​រដ្ឋាភិបាល​អាមេរិក គឺលោក ដេមៀន វីល្លាមស៍ (Damian Williams) ថ្លែងនៅក្នុង​ពិធី​ប្រគល់​ចម្លាក់​បូរាណ​ នៅ​ទីក្រុង​ញូវយ៉ក (New York) កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ថា វត្ថុបុរាណ​ទាំង​ ៣០នេះ ​នឹង​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ គឺ​ត្រឡប់​ទៅ​ទីកន្លែង ដែល​វត្ថុសិល្បៈទាំងនោះ​ ត្រូវ​គេ​លួច​នាំ​ចេញ​មក​លក់​នៅ​ក្រៅ​ប្រទេស។

វត្ថុបុរាណ​ទាំង​នោះ រួមមាន៖ រូបបដិមា​ផ្នែក​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​សម័យ​អង្គរ ដូចជា: បដិមា​ព្រះពុទ្ធប្រក់នាគ​ធ្វើពី​សំរឹទ្ធ បដិមា​ព្រះនាង​លក្ស្មី ធ្វើពីសំរឹទ្ធ ព្រះនារាយណ៍ ឬវិស្ណុ អំពីថ្មភក់ រូបព្រះឥសូរ និង ព្រះគណេស រួមនឹង​បដិមា​អាទិទេព​ស្កន្ទ ដែលជិះលើ​សត្វក្ងោក ជាចម្លាក់​ល្បី​ឈ្មោះ ដែល​ក្រុមជួញដូរ​វត្ថុបូរាណ​ តែង​ចង់​បាន​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង