ជនសង្ស័យជនជាតិចិន ៣នាក់ស្លាប់ និងម្នាក់ទៀតរបួស ដោយបើករថយន្តបុកបង្គោលភ្លើង បន្ទាប់ពីជនសង្ស័យទាំងនោះ បាញ់សម្លាប់ជនជាតិចិនម្នាក់ទៀត

ខេត្តព្រះសីហនុ ៖ (ព័ត៌មានបន្ថែម) កម្លាំងនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធបានកើតឡើង បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ នៅចំណុចឆ្នេរអូរត្រេះ ខាងមុខសណ្ឋាគា៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ហើយជនសង្ស័យចំនួន ០៤នាក់នោះ ក៏បានបើករថយន្ត ០១គ្រឿង ម៉ាកឡង់គ្រីស័រ ៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BA-៦១១១ បើកគេចឆ្ពោះមកផ្លូវជាតិលេខ៤ លុះបើកដល់ចំណុចស្រុកព្រៃនប់ ក៏បានរេចង្កូតទៅបុកបង្គោលភ្លើងបណ្តាលឱ្យជនជាតិចិន ៣នាក់ស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ អាវុធខ្លីចំនួន ០១ដើម ម៉ាកCF, ខ្នោះដៃ និងសំភារះមួយចំនួន។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់មូលហេតុនៃការបាញ់សម្លាប់ជនជាតិចិនម្នាក់ស្លាប់បាននៅឡើយទេ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

ក្រោយកើតហេតុ សាកសពទាំង ៤នាក់ និងម្នាក់រងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង