ព្រឹកនេះ តំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុ ត្រូវជំនន់ទឹកភ្លៀងជន់លិច

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១១ ខែសីហា ឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀង បានជន់លិច ផ្លូវ និងលំនៅឋាន មួយចំនួន ក្នុងក្រុងព្រះសីហនុ។

ជំនន់ទឹកភ្លៀងជនលិចផ្ទះ របស់ប្រជាពលរដ្ឋ នៅតាមតំបន់ ឬសង្កាត់ខ្លះ ក្នុងក្រុងព្រះសីហនុ គឺមានមួយផ្នែក បណ្តាលមកពីឈ្មួញដី ក៏ដូចជាបុគ្គលខ្លះ បានដឹកអាចម៍ដី ចាក់លុបអូរ ឬប្រឡាយ បិទផ្លូវបង្ហូរទឹក បណ្តាលឲ្យទឹកភ្លៀងជន់លិចលំនៅឋាន របស់ប្រជាពលរដ្ឋ នៅតាមសង្កាត់មួយចំនួន ក្នុងក្រុងព្រះសីហនុ។ មានដូចជា៖ ផ្ទះពលរដ្ឋរស់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុជាដើម..។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជា នឹងមានខ្យល់បោកបក់ ផ្គរ រន្ទះ ព្រមទាំងមានភ្លៀងធ្លាក់ ពីតិចទៅច្រើន ចាប់ថ្ងៃទី ១០ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ដោយឡែក សម្រាប់ខេត្តជាប់សមុទ្រ រួមមាន៖ ខេត្តព្រះសីហនុ និងខេត្តកោះកុង នឹងមានជំនន់ទឹកភ្លៀងជន់លិច៕

អត្ថបទដែលជាប់ទាក់ទង