ចិន រកឃេីញផ្ទុះជំងឺ​ឡានយ៉ា​ និងបានឆ្លងទៅអ្នកជំងឺ ៣៥នាក់​ នៅខេត្តសានតុង​ និងខេត្តហឺណាន​

ចិន ៖ ប្រទេសចិន បានរកឃេីញផ្ទុះជំងឺ​ឡានយ៉ា​ និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់​ នៅខេត្តសានតុង​ និងខេត្តហឺណាន​។

ជំងឺឡានយ៉ា​នេះ បង្កឡេីងដោយវីរុស​ឈ្មោះ​ ហេនីប៉ា​ (Henipavirus) ។ គេសង្ស័យឆ្លងមកពីប៉ះពាល់ជាមួយសត្វព្រៃជាពិសេសកណ្តុរ​ព្រៃ និងប្រភេទសត្វកកេរ​ ។​

រោគសញ្ញា​៖ គ្រុនក្តៅ​ ក្អក​ អស់កំលាំង​ មិនឃ្លានអាហារ​ គ្រាប់ឈាមស​ និងប្លាកែតថយចុះ​ ។ មិនមានភស្តុតាងឆ្លងពីមនុស្សទៅ
មនុស្សទេ​និងមិនមានឱសថព្យាបាល​ និងវ៉ាក់សាំងទេ​ ។​ អត្រាស្លាប់បង្កឡេីងដោយជំងឺ​ ឡានយ៉ា​នេះ​ ខ្ពស់ជាងជំងឺ​ កូវីដ​-១៩​ ។

ប្រភព៖ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង

អត្ថបទដែលជាប់ទាក់ទង