សាច់ឆ្កែក្លាស្សេ​ជាង១តោន ដឹកពី​បន្ទាយ​មាន​ជ័យ ទៅភ្នំពេញ ត្រូវកម្លាំងចម្រុះខេត្តសៀមរាប ចាប់ដុតបំផ្លាញ

ខេត្តសៀមរាប ៖ ​សាច់​សត្វ​សុនខ (​ឆ្កែ​) ក្លាស្សេ ​ដែល​ឈ្មួញ​ដឹក​ចេញពី​ ខេត្ត​បន្ទាយ​មាន​ជ័យ ​ឆ្លងកាត់​ខេត្តសៀមរាប បម្រុង​​លោត​ឆត្រ​យក​ទៅ​លក់​នៅ​ភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ សហការ​ជាមួយ​មន្ត្រី​ជំនាញ ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​ និង​នេសាទ​ខេត្តសៀមរាប ចុះ​បង្ក្រាប​ និងដកហូត នាំយកទៅដុតកំទេចចោល..។

សកម្មភាពនេះ ធ្វើ​ឡើង​កាលពី​​រសៀល​ថ្ងៃ​ទី​១៦​ ខែសីហា​ ដឹក​នាំសម្របសម្រួលផ្លូវច្បាប់ដោយ តំណាង​អអយ្យការអមសាលាដំបូង​ខេត្តសៀមរាប​។

លោក ព្រំ វិច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ ​ខេត្តសៀមរាប​ បបានឱ្យដឹងថា នៅម៉ោង ១និង៣០នាទី រសៀលថ្ងៃ​ទី​១៦​ ខែសីហា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ​បាន​ឃាត់​រថយន្ត កូរ៉េ ដឹក​ទំនិញ ០១​គ្រឿង ម៉ាក KIA ពណ៌​ស ពាក់​ស្លាក​លេខ កំពត 2A.1924 មាន​បទល្មើស​ដឹក​សត្វ​សុនខ (​ឆ្កែ​)​ក្លា​សេ​(​ពិឃាត​រួច​)​ ចំនួន​ ០៣​ធុង​ធំ និង​១​ធុង​តូច ចំនួន​ ១៣៤​ក្បាល ទម្ងន់​ប្រមាណ​ ១៣០០​គីឡូក្រាម ប្រព្រឹត្ត​ដោយ​ឈ្មោះ ណា​ន ឆាត ភេទ​ប្រុស អាយុ​ ២៥ ឆ្នាំ រស់នៅ​ភូមិ​ប្រយុទ្ធ ឃុំ​ទំនប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​។​

លោកប​ន្ត​ថា តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​ម្ចាស់សត្វ​សុនខ (​ឆ្កែ​) បាន​ប្រាប់​នៅ​មុខ​សមត្ថកិច្ច​​ថា ​សត្វ​សុនខ (​ឆ្កែ​) ទាំងនេះ ​ដឹក​ចេញពី​ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ។​

លោលោកន្តទៀតថា ដោយមានការ​ចូលរួម​ណែនាំ​ពី ​លោក ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកសិកម្ម  និង​លោក ង៉ិ​ល សុ​វ​ណ្ណា​រិ​ទ្ធ ព្រះ រាជអាជ្ញា​រង នៃ​សាលាដំបូង​ខេត្តសៀមរាប នៅ​ម៉ោង ​៣​និង​០០​នាទី​រសៀលថ្ងៃ​ដដែល ក្រុមការងារ​ដោយ​មានការ​រៀបចំ​ពី​មន្ត្រី​ជំនាញ បាន​អនុវត្ត​ដោយ​ការ​ដុត​កម្ទេច និង​កប់ចោល​តាម​វិធានការ​បសុពេទ្យ។​

ចំណែក​រថយន្ត​ដឹក​សត្វ​សុនខ មន្ត្រី​ជំនាញ បាននាំ​យក​មក​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម ខេត្តសៀមរាប។​

ចំណែក ម្ចាស់​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​រង់​ចាំ​ឱ្យ​ចូលខ្លួន​មក​ដោះ​ស្រាយ តាម​នីតិវិធី​ច្បាប់​។

លោក ព្រំ វិច បាន​សំណូមពរ​ចំនួន ០៣​ចំណុច​រួម មាន៖

១- សូម​ឱ្យ​អាជីវក​រទាំង អស់​រកមុខ​របរ​ថ្មី ថ្លៃថ្នូរ​ស្របច្បាប់​

២- លើក​តម្លៃ​ខេត្តសៀមរាប ជា​ខេត្ត​វប្បធម៌​ផង​ដែរ

​៣-​ ចំពោះ​អ្នក​និយម​ពិសារសាច់​សុនខ ក្នុង​រយៈកាល​កន្លង​មក មេត្តា​អធ្យាស្រ័យ​យល់យោគ ពីព្រោះ​វា​អាច​ប៉ះពាល់ ​សេចក្តី​ថ្លៃថ្នូរ ​របស់​អ្នក​ហូប ​និង​អាច​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ ព្រោះ​សត្វ​សុនខ​
(​ឆ្កែ​) ទាំងនោះ​ វា​មិនមែន​មាន​សុខភាព​ល្អ​ទាំង​អស់នោះ​ទេ​។

កន្លងមកនេះ​ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្តសៀមរាប បាន​យកចិត្តទុកដាក់ និង​ជំរុញ​ឱ្យ​មានការ​ឈប់​ជួញដូរ​សាច់​សុនខ ​(​ឆ្កែ​) ដើម្បី​លើកមុខ​មាត់​​ខេត្ត​ទេសចរណ៍ និងដើម្បី​ការពារ​សុខភាព​ របស់របស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង