សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យប​ញ្ឈប់​ច្បាប់អនុញ្ញាត ផ្ដាច់មុ​ខ​ជូន​ក្រុមហ៊ុន បំរើសេវាទូរស័ព្ទ និ​ងអ៊ីនធឺណិត​ នៅក្នុង​បុរីនានា

រាជធានីភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យប​ញ្ឈប់​ការផ្តល់ច្បាប់អនុញ្ញាត ផ្ដាច់មុ​ខ​ជូន​ក្រុមហ៊ុន បំរើសេវាទូរស័ព្ទ និ​ងអ៊ីនធឺណិត​នៅក្នុង​បុរីនានា។

សម្តេចតេជោ មានប្រសាសន៍បែបនេះ ធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបញ្ឈប់កុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៉ិនធើណែត ជាមួយក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំង ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៊ីនធឺណិត ក្នុងបុរី។
សម្ដេចតេជោ បញ្ជាក់ថា ការងារនេះត្រូវធ្វើឡើងតាមរយៈ ការប្រកួតប្រជែង រវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ីនធឺណិត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី៕

អត្ថបទដែលជាប់ទាក់ទង