សម្តេច ហ៊ុន សែន៖ គ្មានអ្នកណាស្នេហាជាតិ ជាងសម្តេចព្រះនរោត្តម សីហនុ នោះទេ..!

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ ៖ “ ខ្ញុំសូមរម្លឹកជាថ្មីថា គ្មានអ្នកណាស្នេហាជាតិ ជាងសម្តេចព្រះនរោត្តម សីហនុ នោះទេ! ហើយខ្ញុំសួរទៅវិញថា ហេតុអ្វីបានជា សម្តេចព្រះនរោត្តម សីហនុ មិនទាមទារកម្ពុជាក្រោម មិនទាមទារកោះត្រល់ ឬទឹកដីខ្មែរដែលបានបាត់បង់ទៅហើយនោះ? សម្តេចព្រះនរោត្តម សីហនុ យកខ្សែរបន្ទាត់ប្រេវីយេ ដែលកំណត់ផែនទីកម្ពុជាសព្វថ្ងៃនេះ យកទៅដាក់នៅអង្គការសហប្រជាជាតិ ដើម្បីរក្សានូវទឹកដីដែលយើងកំពុងមានសព្វថ្ងៃនេះ។ ខ្ញុំក៏បញ្ជាក់ជាថ្មីថា ការបាត់បង់កម្ពុជាក្រោម ការបាត់បង់កោះត្រល់ គឺបាត់បង់តាំងពីខ្ញុំមិនទាន់កើតម្ល៉េះ! ខ្ញុំរក្សាទឹកដី ដែលមាននៅក្នុងផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ តែប៉ុណ្ណោះ”៕

អត្ថបទដែលជាប់ទាក់ទង