ក្មេងប្រុសម្នាក់ស្លាប់ បណ្តាលមកពីលង់ទឹកសមុទ្រ ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋមថា ក្មេងប្រុសអាយុជាង ១០ឆ្នាំម្នាក់ បានលង់ទឹកសមុទ្រស្លាប់នៅឆ្នេរអូរឈើទាល ចំណែកក្មេងប្រុស ០២នាក់ទៀត បានរួចផុតពីស្លាប់ ខណៈក្មេងប្រុសទាំង ០៣នាក់ បាននាំគ្នាចុះលេងទឹកសមុទ្ រនៅចុងឆ្នេរអូរឈើទាលក្រុងព្រះសីហនុ ពេលកំពុងមានរលកខ្លាំង នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

ក្រោយកើតហេតុ សាកសពក្មេងរងគ្រោះ បានរសាត់បាត់ចូលទៅក្នុងទឹកសមុទ្រ ប៉ុន្តែភ្លាមៗនោះ សមត្ថកិច្ចនគរបាល និងក្រុមសង្គ្រោះ រួមមាន៖ ក្រុមម៉ូតូទឹក និងក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ចេញអូបរ័ល្បឿនលឿន ដើម្បីចុះទៅអន្តរាគមន៍ជួយស្វែងរកសាកសព ហើយបច្ចុប្បន្នសាកសព ត្រូវបានរកឃើញ និងប្រគល់ជូនគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី..៕

អត្ថបទដែលជាប់ទាក់ទង