អតីតតារាសម្ដែងជេីងចាស់ លោក រិទ្ធ សារី ទទួលមរណភាពហើយ ក្នុងជន្មាយុ៨១ឆ្នាំ

ខេត្តបាត់ដំបង ៖ អតីតតារាសម្ដែងជេីងចាស់ លោក រិទ្ធ សារី បានទទួលមរណភាពហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៨១ឆ្នាំដោយជរាពាធ នៅផ្ទះ របស់លោក ក្នុងខេត្តបាត់ដំបង។

លោក រិទ្ធ សារី មានភរិយាចំនួន ០២នាក់ និងមានកូនចំនួន ១០នាក់។

ក្រុមគ្រួសារសព បានឲ្យដឹងថា មុនពេលស្លាប់ លោក សារី បានរស់នៅជាមួយភរិយាទី២ របស់គាត់ ដែលមានកូន ០៤នាក់ក្នុងបន្ទុក ហើយស្ថិតក្នុងជីវភាពក្រលំបាក៕

 

អត្ថបទដែលជាប់ទាក់ទង