ឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី ឧបត្ថម្ភថវិកា២លានរៀល ជួយកុមារីម្នាក់ កំពុងមាន​ជំងឺធ្ងន់ធ្ងរ

ខេត្តត្បូងឃ្មុំ ៖ លោកឧកញ៉ា​ ទៀ​ វិចិត្រ​ និងភរិយា ហេង គីមជី បានឧបត្ថម្ភថវិកាចំនួន​​ ០២លានរៀល ជួយដល់កុមារីម្នាក់ ដែលកំពុងមានជំងឺគ្រាប់ឈាមស និងទឹកដក់ក្នុងសួត រ៉ាំរ៉ៃធ្ងន់ធ្ងរ..។

បច្ចុប្បន្ន កុមារីរូបនេះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដោយមានម្តាយស្ថិតក្នុងគ្រួសារក្រីក្រ ហើយខ្វះខាតថវិកា សម្រាប់ចំណាយទៅលើការហូបចុក និងចំណាយផ្សេងៗក្នុងកំឡុងពេលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ..។

កុមារីរូបនេះ ឈ្មោះ ហ្វាទី ពីនទី សឡេះ រស់នៅភូមិ៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្រោយទទួលបានថវិកាឧបត្ថម្ភ គ្រួសារកុមារីកំពុងមានជំងឺ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី ព្រមទាំងបុត្រាបុត្រី ក៏ដូចជាញាតិសណ្តាន ដែលបានផ្តល់ថវិកាជួយចែករំលែកទុក្ខលំបាក ដល់ក្រុមគ្រួសារ របស់ពួកគាត់ នៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង