បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចបន្តបុកម៉ូតូ របួសធ្ងន់មនុស្ស២នាក់

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសម្នាក់បើករថយន្ត ក្នុងល្បឿនលឿនរួច បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួន ៣កង់ ហើយវេរគូទទៅប៉ះម៉ូតូកង់បីបណ្តាលឲ្យក្រឡាប់កិនលើម៉ូតូ បណ្ដាញឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់។

ករណីនេះ បានកើតឡើងនៅម៉ោង ៩ និង៣០នាទី យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចទល់មុខផ្សារស៊ីធីម៉ល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តបង្កម៉ាក BMW ពណ៌ស ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BJ-6680 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យបាក់ ៣កង់ រួចវេរគូទរថយន្តទៅប៉ះម៉ូតូកង់បី ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ 1IC-2275 ធ្វើដំណើរស្របទិសពីកើតមកលិច ចំពីក្រោយបណ្តាលឲ្យម៉ូតូកង់បីក្រឡាប់ទៅប៉ះម៉ូតូ ០១គ្រឿងទៀត បណ្តាលឲ្យដួលរងរបួសធ្ងន់ ០២នាក់។

ក្រោយកើតហេតុ រថយន្តពេទ្យ ក៏បានចុះទៅដឹកអ្នករងរបួស យកទៅសង្រ្គោះបន្ទាន់ភ្លាមៗដែរ។

រីឯ អ្នកបើករថយន្តបង្ក ត្រូវសមត្ថកិច្ច ឃាត់ខ្លួន..៕

អត្ថបទដែលជាប់ទាក់ទង