មន្ទីរធម្មការខេត្តសៀមរាប ស្នើឲ្យសមត្ថកិច្ច ទប់ស្កាត់អំពើបោកប្រាស់ របស់លោក ខឹម វាសនា

ខេត្តសៀមរាប ៖ មន្ទីរធម្មការ និងសាសនាខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានចេញលិខិតដាក់ជូន អភិបាលខេត្តសៀមរាប ករណីបំផុសបំផុលប្រជាពលរដ្ឋ ដោយតាំងខ្លួនជាតួអង្គព្រហ្ម របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ពន័្ធ ដើម្បីប្រជាធិបតេយ្យ នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយ ស្រី ខេត្តសៀមរាប។

យោងតាមសារាចរអន្តរក្រសួងលេខ ០០៣ ស. ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ១៩៩៩ របស់ក្រសួងមហាផ្ទៃ និង ក្រសួងធម្មការ និង សាសនា ស្តីពីសកម្មភាព និងការប្រតិបត្តិ នៃសាសនានានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

មន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប បានលើកឡើងថា ក្នុងអំឡុងពេលពីរបីថ្ងៃ កន្លងមកនេះ លោក ខឹម វាសនា ប្រធានគណបក្សសម្ពន្ធ័ ដើម្បីប្រជាធិបតេយ្យ បានមកស្នាក់នៅក្នុងដីចំការម្រេចផ្ទាល់ខ្លួន ស្ថិតនៅភូមិសរសើ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានតាំងខ្លួនជាតួអង្គព្រហ្ម ( ពួកអមនុស្ស អំបូរទេវតា បំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស ថានឹងមានអភូតហេតុ រញ្ជួយផែនដី នឹងកើតមានទឹកជំនន់ ក្នុងពេលឆាប់ៗនេះ ដោយឲ្យ ប្រជាពលរដ្ឋនាំគា្នប្រញ៉ាប់ប្រញ៉ាល់ រត់មកជ្រកកោននៅម្តុំដីចំការ របស់គាត់ (ជើងភ្នំគូលែន) ពិសេសមកនៅខេត្តសៀមរាប ទើបអាចរួចគ្រោះបាន ។

ករណីនេះ ជាការបំផុសបំផុល ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឲ្យមានចលាចលផ្សេងៗ កើតឡើង ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋខាតបង់ផលប្រយោជន៍ផងដែរ។

ផ្អែកតាមខ្លឹមសារសារាចរអន្តរក្រសួងលេខ ០០៣ ស.រ យោងខាងលើ បានចែងថា ( ហាមធ្វើសកម្មភាពខុសឆ្គង តាំងខ្លួនជាអ្នកមានបុណ្យ ឬ ជាព្រះបាទធម្មិក ដោយយកព្រះនាម បានបញ្ជាក់ថា រាល់សកម្មភាពសាសនា ដែលមានការចូលរួមមនុស្សលើសពី ១០០នាក់ ត្រូវសុំការអនុញ្ញាតពី អាជ្ញាធរមានសមត្ថកិច្ច ហើយអាចធ្វើបានតែក្នុងវត្តអារាម ឬ ទីតាំងសាសនាព្រះពុទ្ធសាសនា របស់រដ្ឋ មកបាំងបិទមហិច្ឆតាផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍ណាមួយ )។

ម៉្យាងទៀត ផ្អែកតាមការណែនាំផ្ទាល់ របស់នាយកខុទ្ទកាល័យក្រសួងធម្មការ និងសាសនា ដែលស្របច្បាប់តែប៉ុណ្ណោះ។

ផ្តើមពីបញ្ហានេះ មន្ទីរធម្មការ និងសាសនា បានស្នើជូនដំណឹង លោកអភិបាលខេត្តសៀមរាប មេត្តាជ្រាប និងស្នើឲ្យជួយណែនាំទៅអាជ្ញាធរដែនដី ដើម្បីទប់ស្កាត់ សកម្មភាព របស់ លោក ខឹម វាសនា ឲ្យបានឆាប់៕

អត្ថបទដែលជាប់ទាក់ទង