ពិធីប្រកាសផ្លាស់ប្តូរតួនាទី អភិបាលស្រុកស្ទឹងហាវ និងស្រុកកំពង់សីលា

ខេត្តព្រះសីហនុ ៖ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក វង្ស ផាណាត និងលោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង លោក​ សៅ បុរីវឌ្ឍនៈ ចូលកាន់មុខតំណែងជា អភិបាលស្រុកស្ទឹងហាវ ជំនួស លោក​ ឆាយ សុគន្ធដា ដែលត្រូវបានផ្ទេរភារកិច្ចអោយទៅកាន់ជា អភិបាលស្រុកកំពង់សីលាវិញ។

ពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នាសាលាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ បានណែនាំដល់ លោក​ សៅ បុរីវឌ្ឍនៈ អភិបាលស្រុកស្ទឹងហាវ ថ្មី ត្រូវប្រកាន់ភ្ជាប់នូវអភិក្រម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរទៀតគឺ “កែទម្រង់ខាងក្នុង” និង “បង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង