ឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូប័រពេទ្យ ទៅទទួលយកស្ត្រីឈឺពោះសម្រាលកូន រស់នៅលើកោះរ៉ុង មកកាន់មន្ទីរពេទ្យលើដីគោក ដើម្បីសង្គ្រោះ..

ខេត្តព្រះសីហនុ ៖ កាលពីយប់ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ របស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ឲ្យទៅទទួលយកស្រ្តីមួយរូប ដែលបានឈឺពោះជិតសម្រាល​កូន នាំយកមកកាន់មន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ។

ស្រ្តីរូបនេះ ឈ្មោះ ទឿក ស្រីរ័ត្ន រស់នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្រុមគ្រួសារ ក៏ដូចជា ស្ត្រីរងគ្រោះ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរស របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានបញ្ជូនអូប័រពេទ្យ និងក្រុមការងារ ឲ្យទៅទទួលយករូបគាត់ នាំមកកាន់មន្ទីរពេទ្យ បានទាន់ពេលវេលា..។

ស្រ្តីរងគ្រោះ ត្រូវបាន លោកឧញ៉ា ទៀ វិចិត្រ រួមនឹងក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត យកទៅបន្ទប់ សម្រាប់សម្រាលកូន នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង