លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ខេត្តកំពត

ខេត្តកំពត ៖ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បាននាំយកថវិកាចំនួន ១០,០០០ដុល្លារអាមេរិក ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមាន លោកបណ្ឌិត ម៉ៅ ធនិន ជាប្រធានគណៈកម្មាធិការសាខា ដើម្បីអបអរសាទរខួបទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

តំណាង សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយ ដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ..៕

អត្ថបទដែលជាប់ទាក់ទង