ស្លាប់និងរបួសមនុស្សមួយចំនួន ក្នុងសកម្មភាពចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅជិតកំពង់ដរស្វាយជ្រំ ខណ្ឌជ្រោយចង្វារ

រាជធានីភ្នំពេញ​ ៖ សមត្ថកិច្ច បានឲ្យដឹងថា នៅម៉ោង ៨ព្រឹក​ថ្ងៃពុធ​ ទី៣១​ ខែសីហា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវ កែវ ចិន្ដា ជិតកំពង់ដរ ស្វាយជ្រំ ជ្រោយចង្វារ មានករណី ជនសង្ស័យជួញដូរបទល្មើសគ្រឿងញៀន បានបាញ់តដៃគ្នាជាមួយ កម្លាំងបង្ក្រាបគ្រឿងញៀន ដោយបានបណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីខាងលើនេះគឺជាករណីបង្ក្រាបគ្រឿងញៀន ដោយកម្លាំងមន្ទីរបង្ក្រាបគ្រឿងញៀន ការិយាល័យ​ក៥​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការស្រាវជ្រាវ រហូតក្តាប់មុខសញ្ញា ហើយបាន​ប្រដេញមកដល់ចំណុចកេីតហេតុខាងលេី​ ក៏ស្រាប់តែរថយន្ត របស់ជនសង្ស័យមានគ្នា ០៤នាក់​ ជិះក្នុងរថយន្ត ជជាជនជាតិថៃ បាបានបាញ់ជាច្រើនគ្រាប់មកលើសមត្ថកិច្ច ហើយភ្លាមៗនោះកម្លាំងជំនាញ បង្ក្រាបគ្រឿងញៀនក៏បានបាញ់តបវិញ ដើម្បីការពារខ្លួន​ រហូតបង្រ្កាបបានជនសង្ស័យទាំង ០៤នាក់។​ ក្នុងនោះមានស្លាប់ម្នាក់​ របួសម្នាក់​ និងឃាត់ខ្លួនបាន ០២នាក់​។

ប្រភពបន្តថា សកម្មភាពចុះបង្ក្រាបគ្រឿងញៀន ខាងលើនេះបណ្ដាលឲ្យប្រជាពលរដ្ឋ ចំនួន ០៣នាក់ រងរបួស។ ក្នុងនោះស្រី ០២នាក់ និងបុរសម្នាក់។ ហើយពេលនេះ ជនរងគ្រោះកំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ក្រោយពេលកេីតហេតុ សម្ថកិច្ចបាន​ឡោមព័ទ្ធ​ទីតាំងខាង ដេីម្បីបន្តស្រាវជ្រាវ..៕

អត្ថបទដែលជាប់ទាក់ទង