លោក សរ កក្កដា ត្រូវបានប្រកាសតែងតាំងជា អភិបាលក្រុងព្រះសីហនុ សម្រាប់អាណត្តិថ្មី

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសតែងតាំង អភិបាលក្រុងព្រះសីហនុថ្មី ជំនួសអភិបាលក្រុងចាស់។

លោក សរ កក្កដា អតីតអភិបាលស្រុកព្រៃនប់ខេត្តព្រះសីហនុ ត្រូវបានផ្ទេរភារកិច្ច មកកាន់តំណែងជាអភិបាលក្រុងព្រះសីហនុវិញ ជំនួស លោក អ៉ី សុខឡេង អតីតអភិបាលក្រុងព្រះសីហនុ ដែលត្រូវបានតែងតាំង​ ជា​អភិបាលរងខេត្តព្រះសីហនុ។

ពិធីប្រកាសចូលកាន់តំណែងអភិបាលក្រុងព្រះសីហនុថ្មីនេះ ធ្វើឡើងនៅសាលាក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមាន លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង