អគ្គិភ័យឆាបឆេះក្លឹបកម្សាន្ដ យីហោ «All Friends»ហ្មត់..

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យឆាបឆេះក្លឹបកម្សាន្ដមួយកន្លែង យីហោ «All Friends» មានទីតាំងនៅតាមបណ្តោយផ្លូវ៤៨៨ ភូមិ២ ក្រុម១៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅម៉ោងជិត ១១ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បណ្តាលឲ្យខូចខាតទាំងស្រុង។ អាគារក្លឹបកម្សាន្ត ត្រូវភ្លើងឆេះនេះ មានទំហំ ១៦ម៉ែត្រ គុណ១៣ម៉ែត្រ សាងសង់ពីថ្ម ប្រកស័ង្កសី។

សមត្ថកិច្ច បន្តថា ក្រៅពីឆេះក្លឹបកម្សាន្តនេះ ភ្លើង ក៏បានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ មួយខ្នងទៀតបណ្តាលឲ្យរងការខូចខាតផ្នែកខ្លះ។ បន្ទាប់មក សមត្ថកិច្ចចំរុះ និងអាជ្ញាធរពាក់ព័ន្ធ ក៏បានអន្តរាគមន៍ជួយពន្លត់ភ្លើងនោះ ទប់ស្កាត់មិនឲ្យឆេះរាលដាលបន្តទៀតទេ។ ហើយ អគ្គិភ័យនេះ មិនមានមនុស្សរងរបួសទេ។

សមត្ថកិច្ច បន្តថា ចំពោះមូលហេតុ ដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ..៕

អត្ថបទដែលជាប់ទាក់ទង