៦ខែដើមឆ្នាំ២០២២ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១១១លើក និងស្លាប់មនុស្ស៦៣នាក់

ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានចេញរបាយការណ៍ នៃគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ៦ខែឆមាសទី១ ឆ្នាំ២០២២ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១១លើក។

របាយការណ៍ដដែល បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ ក្រៅពីមានអ្នករងរបួសធ្ងន់ ស្រាល ក៏មានមនុស្សស្លាប់ចំនួន ៦៣នាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនច្រើនទៀត។

របាយការណ៍ដែលបង្ហាញដោយ នគរបាលជំនាញចរាចរណ៍ខាងលើនេះ បានវាយតម្លៃថា ចំនួនជនរងគ្រោះបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែមានចំនួនច្រើន គួរឲ្យព្រួយបារម្ភ បើប្រៀបធៀបនឹងជំងឺកូវីដ-១៩។

ផ្តើមពីបញ្ហានេះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានអំពាវនាវដល់អ្នកបើកបរ យានយន្តគ្រប់ប្រភេទ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានជាចាំបាច់..៕

អត្ថបទដែលជាប់ទាក់ទង