ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តបាត់ដំបង ៤រូប និងនាយករដ្ឋបាល១រូប

ខេត្តបាត់ដំបង ៖ ពិធីប្រកាសចូលកាន់តំណែង អភិបាលរងខេត្តបាត់ដំបង ចំនួន ០៤រូប និងនាយករដ្ឋបាល ០១រូប ជាផ្លូវការ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ពិធីនេះ បានធ្វើឡើងដោយមានចូលការរួមពីសំណាក់ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ លូ អភិបាលខេត្ត ប្រតិភូអមដំណើរព្រមទាំងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរ ក្រុង ស្រុក និងឃុំ សង្កាត់ ជាច្រើនរូបចូលរួមផងដែរ។

យោងតាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្រ្តីរាជការ ដែលបានចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់តែងតាំង មន្រ្តីរាជការចំនួន ០៤រូប ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងនាយករដ្ឋបាលសាលាខេត្ត ចំនួន ០១រូប រួមមាន៖

១- លោក យឹម សៀប អភិបាលរងខេត្ត
២- លោក អ៊ូ ដារី អភិបាលរងខេត្ត
៣- លោក មូល ធន អភិបាលរងខេត្ត
៤- លោក ទីន សារ៉ាវុធ អភិបាលរងខេត្ត
៥- លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្ត៕

អត្ថបទដែលជាប់ទាក់ទង