ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា៤លានរៀល ជួយក្មេងប្រុសម្នាក់ សម្រាប់ព្យាបាលជម្ងឺមហារីក

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា​ ទៀ​ វិចិត្រ​ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានឧបត្ថម្ភថវិកាចំនួន​​ ៤លានរៀល ជូនក្មេងប្រុសម្នាក់ ដើម្បីព្យាបាលជម្ងឺមហារីកធ្ងន់ធ្ងរ នៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ។

ក្មេងប្រុសរូបនេះមានឈ្មោះ ចាន់ សុផាន់រត់ អាយុ ១៤ឆ្នាំ មានឳពុកឈ្មោះ ចាន់ សុផាន់ អាយុ ៤៨ឆ្នាំ និងម្តាយឈ្មោះ ពៅ សារិន អាយុ ៣៥ឆ្នាំ រស់នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយទទួលបានប្រាក់ឧបត្ថម្ភអាណាព្យាបាល អ្នកជំងឺ ក៏បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរស របស់ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសារ របស់គាត់ នាឱកាសនេះ ៕

អត្ថបទដែលជាប់ទាក់ទង