ពលរដ្ឋស្នើ អភិបាលក្រុងព្រះសីហនុថ្មី ជួយទប់ស្កាត់រថយន្តដឹកទំនិញ ចតលើចំណីផ្លូវតំបន់ទំនប់រលក ឲ្យមានប្រសិទ្ធភាព

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋភាគច្រើន ដែលធ្វើដំណើរតាមផ្លូវបេតុង តំបន់ទំនប់រលក បានស្នើសុំឲ្យ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុថ្មី ជួយមានវិធានការលុបបំបាត់ ភាពអនាធិបតេយ្យ នៃការចតរថយន្តដឹកទំនិញធុនធំ ឈប់ចតនៅលើចំណីផ្លូវសាធារណៈ ត្រង់ចំណុចតំបន់ទំនប់រលក នាំឲ្យចរាចរណ៍កកស្ទះ ស្ទើរជារៀងរាល់ថ្ងៃ។

ក្រុមប្រជាពលរដ្ឋ បញ្ជាក់បន្តថា បច្ចុប្បន្ននេះ ចំណីផ្លូវបេតុងទាំងសងខាង នៅម្តុំទីប្រជុំជនទំនប់រលក ត្រូវបានអ្នកបើកបររថយន្តធុនធំ យកធ្វើជាចំណត ចតទាំងថ្ងៃទាំងយប់ បណ្តាលឲ្យផ្លូវរួមតូចចង្អៀត កកស្ទះពិបាកធ្វើដំណើរ ជាពិសេសតែងកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់..។

ផ្តើមពីបញ្ហានេះ ក្រុមអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវ តំបន់ទំនប់រលក បានសំណូមពរដល់ លោក សរ កក្កដា ជាពិសេសលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជួយបញ្ចូនកម្លាំងសមត្ថកិច្ចចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្លូវតំបន់ទំនប់រលក ឲ្យមានរបៀបរៀបរយ ប្រយោជន៍ដើម្បីកាត់បន្ថយការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង