សមត្ថកិច្ចក្រុងព្រះសីហនុ បន្តចុះបង្រ្កាបទីតាំងល្បែងខុសច្បាប់ នៅតាមទីប្រជុំជន ផ្សារ និងហាងកាហ្វេមួយចំនួន..

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីតំណាងស្ថាប័នអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ នៅតាមទីប្រជុំជន ផ្សារ និងហាងកាហ្វេ មួយចំនួនទៀត មានដូចជា៖  ល្បែងកន្ទុយលេខ បៀរ អាប៉ោង ជល់មាន់តាមប្រព័ន្ធអនឡាញ ហ្គេមបាញ់ត្រី និងល្បែងខុសច្បាប់ជាច្រើនប្រភេទទៀត ក្នុងសង្កាត់ទាំង ៤ ក្នុងក្រុងព្រះសីហនុ។ ក្នុងនោះសមត្ថកិច្ច បានដកហូតយកសម្ភារៈល្បែងមួយចំនួន ដែលរកឃើញថា គ្មានច្បាប់អនុញ្ញាត និងតម្រូវឲ្យម្ចាស់ទីតាំងទាំងនោះ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព របស់ខ្លួន ជាបន្ទាន់ បើនៅល្មើសអាជ្ញាធរ នឹងមានវិធានការក្តៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង