ពលករខ្មែរ១៣នាក់ រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរារចណ៍ នៅខេត្តឈុនបុរី ប្រទេសថៃ

ថៃ ៖ ប្រភពព័ត៌មានពីប្រទេសថៃ បានឲ្យដឹងថា មានពលករខ្មែរប្រុសស្រីចំនួន ១៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរារចណ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នាខេត្តឈុនបុរី ប្រទេសថៃ។

ពលករបម្រើការងារ ប្រទេសថៃបញ្ជាក់ថា មានរថយន្តទេសចរណ៍ ១៣កៅអី មួយគ្រឿងដឹកពលករខ្មែរធ្វើដំណើរ ចេញពីកន្លែងធ្វើការដោយពលករខ្មែរទាំងនោះ មានបំណងវិលមកស្រុកកំណើត (ប្រទេសកម្ពុជាវិញ) ដើម្បីចូលរួម ពិធីបុណ្យភ្ជុំបិណ្ឌ ខាងមុខតែចៃដន្យ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍។

ប្រភពមិនទាន់បានបញ្ជាក់អំពី ឈ្មោះភូមិឃុំស្រុក ដែលជាកំណើត របស់អ្នករងរបួស ឲ្យច្បាស់លាស់ នៅឡើយ ដោយគ្រាន់តែប្រាប់ថា មានពលករខ្មែរប្រុសស្រីចំនួន ១៣នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅកន្លែងកើតហេតុ ហើយពលករទាំងនោះមានបំណងធ្វើដំណើរមកស្រុកកំណើតវិញ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ។

ក្រោយកើតហេតុ គេឃើញមន្ត្រីជំនាញជនជាតិថៃ បាននាំពួកគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងភូមិសាស្រ្តខាងលើ។

យ៉ាងណាក៏ដោយចុះ នៅមិនទាន់មានការបញ្ជាក់បន្ថែម ពីមន្ត្រីកុងស៊ុល ប្រចាំប្រទេសថៃនៅឡើយទេ ព្រោះគ្មានប្រភពទាក់ទង៕

អត្ថបទដែលជាប់ទាក់ទង