រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ចុះពិនិត្យផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំមន្ត្រីចុះពិនិត្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បន្ទាប់ពីផ្លូវមួយខ្សែនេះ បានដាក់ឱ្យធ្វើចរាចរណ៍សាកល្បង អស់រយៈពេល ៧ថ្ងៃកន្លងមកនោះ។

សកម្មភាពនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដោយមាន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង មន្ត្រីជាន់ខ្ពស់មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ, មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគ សាងសង់ផ្លូវនេះ បានចូលរួម។

ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ជាផ្លូវល្បឿនលឿនលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា ត្រូវបានដាក់ឱ្យធ្វើចរាចរណ៍សាកល្បងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២  បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេលជាង ៣ឆ្នាំ។

នៅថ្ងៃដដែលនេះ បន្ទាប់ពីចុះពិនិត្យផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនិងសម្ពោធសមិទ្ធិផលមួយចំនួនរបស់អង្គភាពគយរដ្ឋាករ ក្នុងខេត្តព្រះសីហនុ អូន ព័ន្ធមុនីរ័ត្ន និង លោក ស៊ុន ចាន់ថុល និងមន្ត្រីអមដំណើរ នឹងចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៣ វាលរេញ,ត្រពាំងរពៅក្នុងខេត្តព្រះសីហនុ ដែលកំពុងរងការខូចខាត ដើម្បីវាយតម្លៃសម្រាប់ការជួសជុលស្ថាបនាឡើងវិញ នាថ្ងៃខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង