បញ្ចប់ដំណែង លោក ​វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម ដាក់លោក អូន ព័ន្ធមុន្នីរ័ត្ន ជារដ្ឋមន្ត្រីស្តីទី

រាជធានីភ្នំពេញ ៖ ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខដំណែង លោក​ វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាល សម្រេចចាត់តាំង លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន រហូតមានការតែងតាំងជាផ្លូវការ នូវរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ..៕

អត្ថបទដែលជាប់ទាក់ទង