បុរសម្នាក់បានស្លាប់ ពេលចុះជីកត្បូង ហើយបាក់រណ្តៅរូងដីសង្កត់ពីលើ

ខេត្តរតនគិរី ៖ សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ រចំ ហន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកម្មាំង ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី បានស្លាប់ដោយសារថប់ដង្ហើម (ដីបាក់សង្កត់នៅក្នុងរណ្ដៅត្បូង) ត្រង់ចំណុចចំការកៅស៊ូចាស់ (ដីរដ្ឋ) ស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។

តាមរបាយការណ៍ របស់អធិការនគរបាលស្រុកបរកែវ បានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឡាមិញ និង កម្លាំងជំនាញនគរបាលផ្នែកពិនិត្យវិភាគរួមជាមួយមេភូមិ និងក្រុមគ្រួសារជនរងគ្រោះ បានចុះទៅធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ និងពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារថប់ដង្ហើម (ដីបាក់សង្កត់នៅក្នុងរណ្ដៅត្បូង) ប្រាកដមែន។

ក្រោយពីពិនិត្យសាកសពរួច កម្លាំងជំនាញ បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ នាំ

 

អត្ថបទដែលជាប់ទាក់ទង