សម្តេច ហ៊ុន សែន ថ្លែងអំណរគុណក្រុមការងារ និងមេធាវីបារាំង ដែលប្រឹងប្រែងការពារក្តី ក្នុងសំណុំរឿងរបស់សម្តេច ប្តឹងលោក សម រង្ស៉ី

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមការងារ និងមេធាវីបារាំង ដែលបានប្រឹងប្រែងការពារក្តី ក្នុងសំណុំរឿង របស់សម្តេច ប្តឹងទណ្ឌិត សម រង្ស៉ី នៅប្រទេសបារាំង។

សម្តេចតេជោ មាន ប្រសាសន៍ថា ការដែលសម្តេច តាមប្តឹងដល់ប្រទេសបារាំង គឺទាមទារនូវភាពស្អាតស្អំ របស់សម្តេច តែប៉ុណ្ណោះ។ សម្តេចតេជោ បានថ្លែងថា ការចង់បាន របស់សម្តេច លើបណ្តឹងនេះ មិនមែនចង់បានលុយ របស់បុគ្គលនោះទេ តែអ្វីដែលសម្តេចចង់បាន គឺភាពស្អាតស្អំពីការចោទប្រកាន់ របស់បុគ្គលនោះ៕ ប្រភព ៖ Bayon Radio

 

អត្ថបទដែលជាប់ទាក់ទង