ថ្ងៃសុក្រនេះ រដ្ឋសភាកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម ជំនួសលោក វេង សាខុន

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស លោក វេង សាខុន អតីតរដ្ឋមន្ត្រីមន្ត្រីក្រសួងកសិកម្ម ដែលត្រូវបញ្ចប់មុខតំណែង..។

សម័យប្រជុំរដ្ឋសភា ថ្ងៃនេះ គឺមានរបៀបវារៈតែមួយប៉ុណ្ណោះ  ដោយបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានសំឡេងយល់ព្រម​ ចំនួន​ ១១១សំឡេង៕

អត្ថបទដែលជាប់ទាក់ទង