ប្រតិភូ គ.ជ.ប នឹងចូលរួមមហាសន្និបាតលើកទី៥ របស់សមាគមរៀបចំការបោះឆ្នោតពិភពលោក នៅអាហ្រ្វិកខាងត្បូង

រាជធានីភ្នំពេញ ៖ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា តាមការអញ្ជើញ របស់សមាគមស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB ប្រតិភូ គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៃ គ.ជ.ប នឹងអញ្ជើញចូលរួមមហាសន្និបាត លើកទី៥ និងសន្និសីទអន្តរជាតិស្ដីពី “​” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ជាមួយប្រទេសដែលជាសមាជិក A-WEB សរុប ១០៩ ប្រទេស។

គណៈប្រតិភូ គ.ជ.ប នឹងចេញដំណើរនៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ហើយឆ្លៀតក្នុងឱកាសចេញដំណើរនោះ លោក ឌឹម សុវណ្ណារុំ ក៏នឹងបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនពីសារៈសំខាន់ នៃព្រឹត្តិការណ៍ខាងលើនេះ វេលាម៉ោង ៦ល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រក VIP)៕

អត្ថបទដែលជាប់ទាក់ទង