លោកស្រី Liz Truss ​លាលែងពីដំណែងជានាយករដ្ឋមន្ត្រី អង់គ្លេស ក្រោយឡើងកាន់ដំណែងនេះ​បាន ៤៥ថ្ងៃ​

ក្រុងឡុងដ៍ ៖ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានឲ្យដឹងថា លោកស្រី Liz Truss បានលាលែងពីដំណែងជានាយករដ្ឋមន្ត្រី អង់គ្លេស ក្រោយឡើងកាន់ដំណែងនេះទើប​បាន ៤៥ថ្ងៃប៉ុណ្ណោះ។

លោកស្រី Liz Truss បាននិយាយថា មេដឹកនាំបន្ទាប់ពីលោកស្រី នឹងត្រូវជ្រើសរើសក្នុងការបោះឆ្នោតប្រគួតប្រជែង ក្នុងគណបក្ស Tory ដោយកិច្ចការនេះ នឹងត្រូវធ្វើឱ្យរួចរាល់ ក្នុងសប្តាហ៍ក្រោយ។

សមាជិកសភាគណបក្ស Tory បានជម្រុញឱ្យលោកស្រី ចាកចេញពីដំណែង បន្ទាប់ពីរដ្ឋាភិបាល របស់លោកស្រី ត្រូវបានរួមរឹតដោយភាពមិនច្បាស់លាស់ ផ្នែកនយោបាយ បន្ទាប់ ពីការលះបង់ចោល នូវគោលនយោបាយសេដ្ឋកិច្ចជាច្រើន របស់លោកស្រី។

លោកស្រី Truss បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ ​លោកស្រី បានក្លាយជានាយករដ្ឋមន្ត្រី ដែលបានកាន់ដំណែងរយៈពេលខ្លីបំផុតក្នុង ប្រវត្តិសាស្ត្រ ចក្រភពអង់គ្លេស ក្រោយកាន់ដំណែង មិនបានពីរខែផងនោះ៕

អត្ថបទដែលជាប់ទាក់ទង