លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស មានដើមកំណើតអាស៊ី ដំបូងក្នុងប្រវត្តិសាស្ត្រអង់គ្លេស

អង់គ្លេស ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក Rishi Sunak បានក្លាយជាប្រមុខថ្មី នៃបក្សអភិរក្ស ដែលជាបក្សកាន់អំណាច របស់អង់គ្លេស។ បន្ទាប់ពីទទួលបានព្រះរាជានុញ្ញាតពីព្រះមហាសក្សត្រអង់គ្លេស លោកនឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស។

លោក Rishi Sunak ឆ្នាំនេះមានអាយុ ៤២ឆ្នាំ បញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Oxford។

លោកត្រូវបានជ្រើសតាំងជាសមាជិកព្រឹទ្ធសភា នៅឆ្នាំ ២០១៤ ហើយកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុចាប់ពីឆ្នាំ២០២០ មក។

នៅដើមខែកក្កដា ឆ្នាំ២០២២ លោកបានលាលែងពីមុខតំណែងនេះ បន្ទាប់មកបានចូលរួមការបោះឆ្នោតជ្រើសរើសប្រមុខបក្សអភិរក្ស ប៉ុន្តែបានចាញ់សំឡេងបោះឆ្នោត លោកស្រី Liz Truss។

បើតាមការផ្សាយដំណឹងនៃ BBC លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីមានដើមកំណើតអាស៊ី ដំបូងក្នុងប្រវត្តិសាស្រ្តអង់គ្លេស ហើយក៏ជានាយករដ្ឋមន្ត្រីអង់គ្លេសវ័យក្មេងជាងគេក្នុងរយៈពេលជាង ១០០ឆ្នាំ កន្លងមកនេះផងដែរ៕ ប្រភព ៖ BBC

 

 

អត្ថបទដែលជាប់ទាក់ទង