បាក់ស្ពាននៅឥណ្ឌា ស្លាប់មនុស្សប្រមាណ ១២០នាក់

ប្រទេសឥណ្ឌា ៖ អាជ្ញាធរប្រទេសឥណ្ឌា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២នេះថា មានហេតុការណ៍បាក់ស្ពានមួយកន្លែង ស្ថិតក្នុងរដ្ឋ ហ្គូចារ៉ាត់ (Gujarat) នៅភាគខាងលិច ប្រទេសឥណ្ឌា ហើយចំនួនមនុស្សស្លាប់ បានកើនប្រមាណ ១២០នាក់ហើយ។

អាជ្ញាធរដដែល បញ្ជាក់ថា មនុស្សយ៉ាងតិចជាង ៤០០នាក់ បានស្ថិតនៅលើស្ពានឆ្លងទន្លេ ម៉ាឈូ (Machhu) ស្ថិតនៅក្នុងទីក្រុង ម័រប៊ី (Morbi) កាលពីយប់ថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ គឺក្នុងអំឡុងពេលស្ពាននេះ បានបាក់រលំ ចូលទៅក្នុងទឹក។

ចំពោះករណីនេះ អាជ្ញាធរប្រទេសឥណ្ឌា កំពុងធ្វើអន្តរាគមន៍ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ហើយរហូតមកដល់ពេលនេះ មិនទាន់បញ្ជាក់ពីមូលហេតុ នាំឲ្យស្ពានប្រវែង ២៣០ម៉ែត្រខាងលើនេះ បាក់រលំនៅ ដោយសារអ្វីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង