សមត្ថកិច្ច ចាប់ខ្លួនក្រុមក្មេងពាល៣នាក់ នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យ២ បានហើយ..

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាល សង្កាត់ស្ទឹងមានជ័យមានជ័យ២ បានឲ្យដឹងថា ក្រុមក្មេងពាល ប្រដាប់ដោយកាំបិតធំ ប្រចាំភូមិដំណាក់ធំទី១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន ០៣នាក់ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានហើយ បន្ទាប់ពីក្រុមក្មេងពាលទាំងនេះ ធ្វើសកម្មភាពហិង្សាទៅលើ គូទំនាស់ របស់គេ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះ៖

១- ឈ្មោះ រុំលី សុខសាន្ត ភេទប្រុស អាយុ ២១ឆ្នាំ
២- ឈ្មោះ រុំលី សៃនី ភេទប្រុស អាយុ ២៤ឆ្នាំ
៣- ឈ្មោះ ម៉េង សុខ ហេង ភេទប្រុស អាយុ ១៥ឆ្នាំ។

ជនសង្ស័យទាំង ០៣នាក់ រស់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បញ្ជាក់ថា កាលពីវេលាម៉ោង ០៤ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ មានក្មេងពាល ១កហរុម រស់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដេញវាយគូទំនាស់ យ៉ាងសាហាវ ហើយថតបានដោយកាំមេរ៉ាសុវត្ថិភាព និងត្រូវបានគេបង្ហោះចែករំលែក ពេញបណ្តាញសង្គមហ្វេសបុក នៅថ្ងៃនេះ។

បន្ទាប់ពីបែកធ្លាយ វីដេអូឃ្លីបនេះ  សមត្ថកិច្ចនគរបាល ខណ្ឌមានជ័យ ក៏ចុះស្រាវជ្រាវឈានទៅឃាត់ជនសង្ស័យទាំង ០៣នាក់ និងបញ្ចូនខ្លួន មកកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរ និងឈានទៅអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង