លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅសង្គ្រោះ ស្រ្តីជនបរទេសម្នាក់ មានជំងឺចុកទ្រូងធ្ងន់ធ្ងរ នៅលើកោះរ៉ុង មកមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីជាជនបរទេសម្នាក់ ដែលមានជំងឺចុកទ្រូងថប់ដង្ហើមធ្ងន់ធ្ងរ នៅក្រុងកោះរ៉ុង ដឹកយកមកកាន់ដីគោក នាខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងនៅម៉ោងជាង ១១យប់ ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនជាតិបរទេសរូបនេះ ឈ្មោះ LAURA SOPHIE MIYER អាយុ ២៨ឆ្នាំ ជនជាតិ អាល្លឺម៉ង់ ស្នាក់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីជនជាតិបរទេសរូបនេះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព ហើយបានបន្តដឹកតាមរថយន្តសង្គ្រោះ របស់ គណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ រួចហើយ៕

អត្ថបទដែលជាប់ទាក់ទង