សម្តេច ហ៊ុន សែន ៖ ទស្សនកិច្ចរបស់ខ្ញុំ ទៅប្រទេសចិន នឹងពឹងពាក់មិត្តចិន ជួយអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ថា ៖ «ខ្ញុំសង្ឃឹមថា ទស្សនកិច្ច របស់ខ្ញុំនៅពេលខាងមុខនៅប្រទេសចិន នឹងមានគម្រោងថ្មីៗថែមទៀត ដែលត្រូវពឹងពាក់ពីមិត្តចិន ដើម្បីអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះប្រហែលជាយើងត្រូវរៀបចំទាក់ទិន នឹងគម្រោងស្ដីពីផ្លូវរថភ្លើងល្បឿនលឿន ដោយសារតែយើងមានផ្លូវរថភ្លើងរួចហើយ តែផ្លូវដែក របស់យើងមិនអាចប្រើប្រាស់បានទាន់ពេលទេ។ ប្រហែលជាយើងមានគម្រោងនេះ ដើម្បីស្នើឲ្យមិត្តចិន ជួយនៅក្នុងការកសាងផ្លូវដែករបស់កម្ពុជា។

ជាមួយគ្នានេះ គម្រោងដទៃទៀត និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នឹងត្រូវធ្វើឡើងផងដែរ ក្នុងដំណើរទស្សនកិច្ចនោះ»៕

អត្ថបទដែលជាប់ទាក់ទង