បុណ្យចូលឆ្នាំចិន ភ្ញៀវទេសចរចូលទៅទស្សនា ខេត្តសៀមរាប ជាង១០ម៉ឺននាក់

ខេត្តសៀមរាប ៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញរបាយការណ៍ ស្តីអំពីចំនួន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលទៅទស្សនាសៀមរាប អង្គរវត្ត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម  ២០២៣នេះ មានប្រមាណជាង ១០ ម៉ឺននាក់។ ចំនួននេះ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា គឺមានចំនួន ១០៥,៤៨១ នាក់។

នេះបើយោងតាម របាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្ដសៀមរាប ផ្សព្វផ្សយនៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ។

របាយការណ៍ដដែល បញ្ជាក់ថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្សាន្តតាមរមណីយដ្ឋាននានា គឺភាគច្រើន ជាលក្ខណ:គ្រួសារ ជាពិសេសភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប។ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៩០,០០០ នាក់ ។ ចំណែក ភ្ញៀវជាតិ ដែលបានធ្វើដំណើរកម្សាន្ត ទៅកាន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៥១,៩០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួនប្រមាណ ១០,៦០០ នាក់, តំបន់ទន្លេសាប មានចំនួនប្រមាណ ៥,៣០០ នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀត មានចំនួនប្រមាណ ២២,២០០ នាក់។

ជាមួយនោះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង និងអន្តរជាតិ មានចំនួន ១៥,៤៨១ នាក់ផងដែរ  ហើយ ភ្ញៀវទេសចរបរទេសទាំងនោះ ភាគច្រើនចូលទៅកម្សាន្ត ប្រាសាទអង្គវត្ដ- ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ៕

អត្ថបទដែលជាប់ទាក់ទង