មានប្រទេស៦ បានចូលរួមការប្រកួតវិញ្ញាសា Kun Khmer នៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ

រាជធានីភ្នំពេញ ៖ មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា មានប្រទេសចំនួន ៦ ហើយ បានចូលរួមការប្រកួតវិញ្ញាសា Kun Khmer នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះ។ ហើយ Kun Khmer នេះ បើបូក កម្ពុជា ផង គឺមាន ៧ ប្រទេស បានចូលរួម គឺវាគ្រប់គ្រាន់ហើយ។

យ៉ាងណា គិតមកត្រឹមព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ ប្រទេស ថៃ និង សិង្ហបុរី មិនទាន់ចូលរួមទេ។ ខណៈ ប្រទេសប្រុយណេ និង ទីម័រ គឺមិនដែលខ្វល់ខ្វាយលើវិញ្ញាសានេះទេ សម្រាប់ការប្រកួតស៊ីហ្គេម នាពេលកន្លងមក។

ឆ្នាំ២០២៣ គឺជាឆ្នាំលើកទី១ ដែលកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះជាថ្មី បន្ទាប់ពីបានខកខាន អស់រយៈពេលជាង ៦០ឆ្នាំ ដោយសារតែសង្រ្គាម ជម្លោះផ្ទៃក្នុង និងកង្វះហេដ្ឋារចនាសម្ព័ន្ធជាដើម..៕

អត្ថបទដែលជាប់ទាក់ទង