ជំនួយការសម្តេចតេជោ លោក កែវ ផុង ថ្លែងអំណរគុណមិត្តកូរ៉េ ជួយសង់អគារសិក្សា៣បន្ទប់ ជូនកុមារតូចៗ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ លោក កែវ ផុង ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោម
ការណែនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចប្រមុខដឹកនាំ បានថ្លែងអំណរគុណដល់មិត្តភក្តិជនជាតិកូរ៉េ (បង ហុង និងបងហ្វា) ដែលសន្យាថា នឹងជួយសាងសង់អគារមត្តេយ្យ សាលាចំនួន ០១ខ្នង មាន ០៣ បន្ទប់ ជំនួសឲ្យអគារចាស់ មានទីតាំងនៅភូមិប្រឡាយ ឃុំតាលាស់ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ដែលមានសភាពទ្រុឌទ្រោម។

គម្រោងសង់អគារសិក្សាថ្មីនេះ ប្រយោជន៍ដើម្បីជួយសម្រួលដល់កុមារតូចៗ ដែលកំពុងរៀន នៅក្នុងមត្តេយ្យសាលានេះ។

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម កែវ ផុង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក ទេព ហម អភិបាលស្រុកមោងឫស្សី រួមជាមួយសប្បុរជន ជនជាតិកូរ៉េ បានចុះពិនិត្យស្ថានភាពសាលាបមត្តេយ្យ ចុងប្រឡាយ ដែលមានសភាពទ្រុឌទ្រោម និងអនុវិទ្យាល័យតាលាស់ ស្ថិតនៅភូមិចុងប្រឡាយ ឃុំតាលាស់ ស្រុកមោងឫស្សី ដែលនឹងត្រៀមស្ថាបនា នាថ្ងៃខាងមុខ។

លោក កែវ ផុង បញ្ជាក់បន្ថែមថា ក្នុងនាម សម្តេចតេជោ ក៏ដូចជា ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអាណាព្យាបាល នៅខេត្តបាត់ដំបង សូមជូនពរដល់ សប្បុរសជន ឬមិត្តភក្តិកូរ៉េទាំងពីរ នាក់ មានសុខភាពល្អ និង ទទួល ជោគជ័យគ្រប់ភារកិច្ចការងារ៕

អត្ថបទដែលជាប់ទាក់ទង