នាយកវិទ្យាស្ថានកងទ័ពជើងទឹក អរគុណ ឧកញ៉ា ទៀ វិចិត្រ និងភរិយា បានជួយឧបត្ថម្ភសម្ភារការិយាល័យ និងថវិកា សម្រាប់ទ្រទ្រង់វិទ្យាស្ថាននេះ

ខេត្តព្រះសីហនុ ៖ លោកឧត្តមនាវីត្រី ជើង ឆាយ នាយកវិទ្យាស្ថានកងទ័ពជើងទឹក ព្រមទាំង លោកនាយករង យោធាចារ្យ និងបុគ្គលិកវិទ្យាស្ថានទាំងអស់ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមថ្លែងអំណរគុណ ជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី ដែលបានជួយឧបត្ថមជា សម្ភារៈការិយាល័យ និងថវិកា ដល់វិទ្យាស្ថាន រួមមាន៖ កុំព្យូទ័រ Desktop ម៉ាស៊ីន Printer ម៉ាស៊ីនបញ្ចាំង Slide រោងដាក់រថយន្តអង្គភាព និងថវិកាចំនួន ៣,០០០ដុល្លា សម្រាប់ប្រើប្រាស់ សាងសង់រោងបាយបន្ថែម រោងចិញ្ចឹមជ្រូក និងទិញលូ សម្រាប់ធ្វើប្រព័ន្ធរំដោះទឹក តាមបណ្តាអគារស្នាក់នៅ នីមួយៗ របស់សិក្ខាកាម៕

អត្ថបទដែលជាប់ទាក់ទង