គោរម្យងារ«ឧកញ៉ា»ត្រូវមាន៖ “សីលធម៌ សុជីវធម៌ គុណធម៌ មិនពុករលួយ មិនកេងប្រវ័ញ្ចសម្បត្តិជាតិ និងធនធានធម្មជាតិ ធ្វើជាគំរូដល់សង្គម និងគោរពច្បាប់” មិនមែនជើងកាងទេ!

ខេត្តព្រះសីហនុ ៖ សម្តេចព្រះមហាសង្ឃរាជ ជួន ណាត ទ្រង់បានសរសេរក្នុងវចនានុក្រមភាសាខ្មែរ ថា ៖

«អ្នក​ស្គាល់​ការ​គោរព​ព្រះ​ព្រហ្ម​ ឬ​ព្រះ​ឥសូរ» មានន័យថា អ្នកដឹងបាប ដឹងបុណ្យ។ «អ្នក​ស្គាល់​ការ​ស្ដី​និយាយ» មានន័យថា អ្នកនិយាយដឹងខុស ដឹងត្រូវ ប្រកបដោយសីលធម៌ សុជីវធម៌ និងមានគុណធម៌ មិនកេងប្រវ័ញ្ច មិនពុករលួយ និងគោរពច្បាប់។

ជាងនេះទៀត គោរម្យងារ «ឧកញ៉ា លោកអ្នកឧកញ៉ា អ្នកឧកឧញ៉ា» ត្រូវបានប្រោសប្រទានដោយអង្គព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត។ ដូច្នេះអ្នក ដែលទទួលបាន នូវគោរម្យងារនេះ ត្រូវតែបដិបត្តិខ្លួនឱ្យបានត្រឹមត្រូវ ឱ្យស័ក្តិសមបំផុត ដោយត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ ស្អាតស្អំ មិនពុករលួយនិងមិនកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិនិងធនធានធម្មជាតិ ធ្វើជាគំរូដល់សង្គម និងគោរពច្បាប់។

កន្លងមកនេះ យើងសង្កេតឃើញ មានឧកញ៉ាខ្លះ មិនបដិបត្តិខ្លួនឱ្យស័ក្តិសមតាមនិយាម និងក្រឹត្យ ដូចជាប្រើអំពើហិង្សាទៅលើស្រ្តីភេទ ជេរប្រមាថអ្នកដទៃ កាប់បំផ្លាញព្រៃឈើ ជួញដូរគ្រឿងញៀន អត្តចរិតកោងកាច ក្អេងក្អាង បំពារបំពានអ្នកដទៃ ជាដើម..។ល។ ជាងនេះទៀត ក៏បានសង្កេតឃើញប្រមុខរាជរដ្ឋាភិបាល ទូលថ្វាយសុំអង្គព្រះមហាក្សត្រ ដកហូតគោរម្យងារនេះមកវិញជាបន្តបន្ទាប់ដែរ។

ទោះជាយ៉ាងនេះក្តី បច្ចុប្បន្ននេះ គេនៅសង្កេតឃើញនៅមានឧកញ៉ាខ្លះ បានបន្តធ្វើអំពើមិនល្អនៅឡើយ..៕

អត្ថបទដែលជាប់ទាក់ទង