រដ្ឋបាលខេត្តកែប ដុតកម្ទេចឧបករណ៍នេសាទខុសច្បាប់ ដែលមន្ត្រីជំនាញដកហូត

ខេត្តកែប ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកែប បានដុតកម្ទេចឧបករណ៍នេសាទខុសច្បាប់មួយចំនួន ដែលមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ ដកហូតបានពីដែននេសាទកន្លងមក។

ការដុតបំផ្លាញនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ សេចក្តីជូនដំណឹង ស្តីពីការបញ្ឈប់ និងកំណត់ឱសានវាទ នៃការផលិត ជួញដូរ រក្សាទុក និងលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។

មន្ត្រីជលផល បញ្ជាក់ថា ក្រៅពីឧបករណ៍នេសាទ ដែលសមត្ថកិច្ចដកហូតបាន ក៏មានពលរដ្ឋអ្នកនេសាទមួយចំនួន បានស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទ ហាមឃាត់ទាំងនោះ ជូនមកអាជ្ញាធរដើម្បីដុតកម្ទេចចោល ជាមួយគ្នាផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង