រថយន្តលុចសុីសRX330 មួយគ្រឿង ត្រូវឆ្លើយឆេះខ្ទេច នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ រស់នៅស្រុកស្ទឹងហាវ បានឲ្យដឹងថា មានរថយន្តមួយគ្រឿង ត្រូវអគ្គិភ័យឆាបឆេះ ក្នុងអំឡុងពេលកំពុងបើកបរតាមផ្លូវ វេលាម៉ោងជិត ០២រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែអ្នកបើកបរមិនរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ។

សមត្ថកិច្ចមូលដ្ឋាន ឲ្យដឹងជាបឋមថា រថយន្តនេះ ម៉ាកលុចសុីស RX330 បើកបរដោយឈ្មោះ សេង ភ័ណ ភេទប្រុស ធ្វើដំណើរពីស្រុកស្ទឹងហាវ ឆ្ពោះមកឃុំកែវផុស លុះដល់ចំណុចហួស ផ្ទះខៀវ ចំការកៅស៊ូ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រថយន្តនេះ ក៏បានឆាបឆេះជាអគ្គិភ័យ (មិនទាន់ដឹងមូលហេតុ) បណ្ដាលឲ្យរថយន្តខូចខាតទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង