នគរបាលខេត្ដបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីគ្រឿងញៀន

ខេត្ត​បាត់ដំបង ​៖​ ​ជនសង្ស័យប្រុសស្រីចំនួន​ ០៥នាក់​ ដែលជាប់ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​ បង្ហាញមុខ​ជាសាធារណៈ​ ក្រោយឃាត់ខ្លួន​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនសំណុំរឿងទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។

នេះយោង​តាម​របាយការណ៍ ​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ត្រូវបានផ្សព្វផ្សាយនៅព្រឹក​ថ្ងៃសៅរ៍​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។

របាយការណ៍​របស់​នគរបាល​ក្រុងបាត់ដំបង​ បានឱ្យដឹងថា​ កាលពីរសៀលថ្ងៃទី១៦​ ខែកុម្ភ:​ ឆ្នាំ២០​២៣ បានចុះប្រត្តិបត្តិការបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន​ ០១​ករ​ណី ក្នុងបទល្មើសជាក់​ស្តែង និងឃាត់​ខ្លួនជនសង្ស័យចំនួន ០៥នាក់​ នៅចំណុចភូមិកម្មករ​ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង​ និងចំណុចភូមិចំការ​សំរោង១ សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្តបាត់ដំបង​។

ជនសង្ស័យ​ទាំង ​០៥នាក់​មាន ៖

១- ឈ្មោះ គឹម ម៉េងលី ហៅយ៉ុង ភេទប្រុស អាយុ ៣១ឆ្នាំ រស់​នៅភូមិចំការសំរោង​២ សង្កាត់ចំការសំរោងក្រុងបាត់ ដំបងខេត្តបាត់ដំបង។​

២- ឈ្មោះ សាស់ គីញៅ ភេទស្រី អាយុ​ ១៨ឆ្នាំ រស់​នៅ ភូមិចំការសំរោង២​ សង្កាត់ចំការសំរោង ក្រុងបាត់​ដំបងខេត្តបាត់ដំបង ។​

៣- ឈ្មោះ ម៉ង់ ចាន់ឌឿន ភេទ ស្រី អាយុ ១៨ឆ្នាំ រស់នៅឃុំអូរបីជាន់ស្រុកអូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ។

៤- ឈ្មោះ​ រស់ កក្ដដា ហៅដា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

៥- ឈ្មោះ មិន ណាន់ ហៅ កុយ ភេទប្រុស អាយុ ​៣១​ឆ្នាំ រស់នៅភូមិចំការ​សំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ចំណែក​វត្ថុតាងចាប់យកបានរួមមាន៖

– ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌​ក្រហ​មចំនួន ២៥គ្រាប់ និង​១ចំហៀងទម្ងន់ ៣.៣២ក្រាម ( ទាំងសំបក )។

– ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១

– ថ្នាំគ្រាប់ចូលទឹកចំនួន ១ថង់

– ដបទឹកដែលបានចាក់ថ្នាំញៀនចូលចំនួន ១ដប។

– ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)

– សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀននឹងសម្ភារៈសម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន។

បច្ចុប្បន្នជនសង័្សយ​ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ​ត្រៀមបញ្ជូនខ្លួន​ទៅតុលាការ​ ដេីម្បីចាត់ការតាមច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង