ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ ឲ្យទៅទទួលយក ជនបរទេសម្នាក់ពីលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ កាលពីរសៀលថ្ងៃទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ នៅវេលាម៉ោង​ ១៦:៥០​នាទី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរស ជាជនបរទេស ដែលមកលេងកំសាន្តនៅក្រុងកោះរ៉ុង បានជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនបរទេសរងគ្រោះ បានជួបគ្រោះថ្នាក់ចរាចរណ៍​ ដោយនៅពេលបើកម៉ូតូ ក៏មានអាការៈវិលមុខបណ្ដាលអោយដួលបោកនឹងផ្លូវប៉េតុង រងរបួសត្រូវស្មាខាងស្ដាំ។
ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់កោះរ៉ុង ភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកជនបរទេស ជាជនរងគ្រោះ។ ជនរងគ្រោះមាន ឈ្មោះ kiselev dima អាយុ ១៤ឆ្នាំ ជនជាតិរុស្សី ជាភ្ញៀវទេចរ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន G.T.V.C របស់ លោកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង