សម្ដេច ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកសត្វក្ងោកទៅប្រគល់ជូន ប្រជាពលរដ្ឋ ដល់ផ្ទះវិញនៅថ្ងៃនេះ

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានផ្ញើសារសំឡេង ដោយដាក់បទបញ្ជារ ទៅថ្នាក់ដឹកនាំរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹកសត្វក្ងោក ដែលមន្ត្រីជំនាញ របស់ក្រសួងនេះ ចាប់យកពីផ្ទះ ប្រជាពលរដ្ឋ ចិញ្ចឹមសត្វក្ងោកទាំងនោះ ត្រូវដឹកយកទៅប្រគល់ជូនដល់ផ្ទះពលរដ្ឋវិញ នៅត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

បទបញ្ជា រ ម្រេចតេជោ ហ៊ុន សែន ពេលនេះ បានកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃកន្លងមកនេះ មានមន្ត្រីក្រសួងកសិកម្ម បានចុះទៅចាប់យក សត្វក្ងោកចិញ្ចឹម របស់ប្រជាពលរដ្ឋ  រស់នៅខេត្តកំពង់ឆ្នាំង ដោយចោទថា ចិញ្ចឹមខុសច្បាប់។

ខាងក្រោមនេះ ជាសារសំឡេង របស់ម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីមន្ត្រីក្រសួងកសិកម្ម ចាប់យកសត្វក្ងោកចិញ្ចឹម របស់ប្រជាពលរដ្ឋ៖

អត្ថបទដែលជាប់ទាក់ទង