ក្រុមហ៊ុនប៊ូយ៉ុង ប្រគល់រថយន្តក្រុង២០០គ្រឿង ជូន រដ្ឋបាលរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានប្រគល់រថយន្តក្រុងចំនួន ២០០ គ្រឿង ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ អោយកាន់តែប្រសើរ មួយកម្រិតថែមទៀត។

ពិធីប្រគល់-ទទួលរថយន្តក្រុងខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ផាក ជុងវុក (PARK JEONG WOOK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត លី ជុងគឿន (LEE JOONG KEUN) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង