គិតត្រឹមថ្ងៃទី២៨​ ខែកុម្ភៈ​នេះ​ អតីត​បបុគ្គលិកវិទ្យុ VOD ២៨នាក់ បាន​ដាក់ពាក្យ​​សុំចូល បំរេីការងារក្របខណ្ឌរដ្ឋ​

រាជធានីភ្នំពេញ ៖ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ លោក មាស សុភ័ណ្ឌ   បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា គិតមកដល់ម៉ោងឱសានវាទ​ នៃថ្ងៃទី២៨​ ខែកុម្ភៈ​នេះ​ អតីត​បុគ្គលិក​ វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) បាន​ដាក់ពាក្យ​នៅ​ក្រសួង​មុខងារ​សាធារណៈ​ ដេីម្បីស្នេីសុំចូលបំរេីការងារក្របខណ្ឌរដ្ឋ​ មានចំនួន​សរុប​ ២៨នាក់​ ស្រី ០៦​នាក់៕

អត្ថបទដែលជាប់ទាក់ទង