រថយន្តយន្ត១គ្រឿង ត្រូវភ្លើងឆេះខ្ទេច នៅលើផ្លូវល្បឿនលឿន ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានមកថា នៅម៉ោងប្រមាណ ៥ល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ មានរថយន្តមួយគ្រឿង ត្រូវភ្លើងឆាបឆេះសន្ធោសន្ធៅ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចម្តុំគីឡូម៉ែត្រ១៦១ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បណ្តាលឲ្យរថយន្តត្រូវឆេះខ្ទេចទាំងស្រុង ប៉ុន្តែភ្លាមៗនេះ នៅមិនទាន់មានរបាយការណ៍អំពីមនុស្សរងគ្រោះនោះទេ។

យ៉ាងណា ក្រោយកើតហេតុ គេសង្កេតឃើញ សមត្ថកិច្ចពាក់ព័ន្ធផ្លូវល្បឿនលឿន និងសមត្ថកិច្ច ខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ និងដោះស្រាយតាមនីតិវិធី។

អគ្គិភ័យនេះ សមត្ថកិច្ចខេត្តព្រះសីហនុ នៅមិនទាន់មានរបាយការណ៍លម្អិតអំពីដើមហេតុនាំឲ្យកើតមានភ្លើងឆេះ រថយន្តខាងលើនេះ នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង