អគ្គិភ័យឆេះផ្ទះពលរដ្ឋ រស់នៅភូមិផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង អស់ជាច្រើនខ្នង

ខេត្តកំពង់ឆ្នាំង ៖ ប្រភពព័ត៌មាន វានឲ្យដឹងថា នៅម៉ោងជាង ៧ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះ របស់ប្រជាពលរដ្ឋ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង អស់ជាច្រើនខ្នង។

ភ្លាមៗ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាល ខេត្តកំពង់
ឆ្នាំង ក៏បានចេញអន្តរាគមន៍ បាញ់ទឹកពន្លត់។

រហូតមកដល់ពេលនេះ សមត្ថកិច្ច នៅមិនទាន់បញ្ជាក់ពីមូលហេតុ នៃការឆាបឆេះនេះ នៅឡើយទេ។ ខណៈ ការខូចខាត និងគ្រោះថ្នាក់ផ្សេងៗ ក៏មិនទាន បានបញ្ជាក់ដែរ៕

 

អត្ថបទដែលជាប់ទាក់ទង